ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤, ខេត្តកោះកុង៖ មាន ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ រួមមានព្រះសង្ឃ ប្រជាពលរដ្ឋចាស់ ក្មេង និងកូនតូចៗផង បានធ្វើដំណើរដោយម៉ូតូប្រមាណ១០០គ្រឿងចេញពីស្រុកថ្មបាំងនៃខេត្តកោះកុងឆ្ពោះទៅទីរួមខេត្តកោះកុង។

ក្រោយពេលសម្រាក ពួកគាត់បន្តដំណើរទៅដាក់ញត្តិនៅសាលាខេត្តកោះកុងដើម្បីស្នើសុំឲ្យរាជរដ្ឋាភិបាលលុបចោលគម្រោងវារីអគិ្គសនីរបស់ក្រុមហ៊ុនចិនឈ្មោះ "ហៃដ្រូស៊ីនណូ" ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៣ឃុំ ក្នុងនោះមាន៨ភូមិប្រឈមផលប៉ះពាល់។ ពួកគាត់គ្រោងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធចំនួន៥នៅថ្នាក់ខេត្ត។
ក្រៅពីការដាក់ញត្តិខាងលើនេះនៅតាមផ្លូវពួកគាត់ចែកខិតប័ណ្ណជាច្រើនដល់ប្រជាពលរដ្ឋ។ សារសំខាន់របស់ពួកគាត់គឺ៖ "យើងមិនត្រូវការទំនប់វារីអគ្គិសនីនៅអារ៉ែង", "បញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនី"។
No comments:
Post a Comment