អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Saturday, June 28, 2014

១​នាទី​​ស្វែង​យល់​អំពី​សំឡេង​ប្រជា​ពលរដ្ឋ និង​ប្រព័ន្ធ​​ឆ្លើយតប​ជា​សំឡេង​



ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០១៤ មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​ប្រកាស​​បើក​​ដំណើរ​ការ​គេហ​ទំព័រ​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា “សម្លេង​​ប្រជា​ពល​រដ្ឋ​”​។

គេហ​ទំព័រ​ “​សំឡេង​ប្រជា​ពល​រដ្ឋ​" ជា​វេទិកា​លើ​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​ សម្រាប់​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សេរីភាព​នៃ​ការ​ផ្ដល់​និង​ទទួល​ព័ត៌មាន​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។

គេ​ហទំព័រ​នេះ​​កត់​ត្រា​បណ្ដឹង​ឬ​​​ដំណឹង​​​ពី​​ប្រជា​សហគមន៍​នានា​ដែល​ប្រ​ឈម​ហា​និភ័យ​ផ្សេង​ៗ ដោយ​ភ្ជាប់​ទៅ​អ្នក​កាសែត​និង​សហគមន៍​ដែល​ជា​អ្នក​ប្រមូល​និង​ចែក​រំលែក​ព្រឹត្តិ​ការណ៍​នា​នា​ និង​ដំណឹង​ថ្មី​ៗ​ទាន់​ហេតុ​ការណ៍​ផ្សេង​ៗ​។

តាម​រយៈ​ការ​​ប្រើ​ប្រព័ន្ធ​សារ​ ”​ឆ្លើយ​តប​ជា​សំឡេង​" ដែល​ជា​​ប្រព័ន្ធ​ថ្មី​របស់​យើង ប្រជា​សហ​គមន៍​ និង​ប្រជា​ជន​សាមញ្ញ​នៅ​គ្រប់​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ អាច​ទូរសព្ទ​ចូល​មក​ការិយាល័យ​កណ្ដាល​របស់​យើង ដើម្បី​ទទួល​ការ​ពិ​គ្រោះ​យោបល់​ពី​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ​ការ​អប់រំ​ច្បាប់​ និង​ទទួល​ដំណឹង​ថ្មី​ៗ​បំផុត​អំពី​ព្រឹត្តិការណ៍​នៅ​តាម​សហគមន៍​នានា​។

លោក​អ្នក​ក៏​អាច​ផ្ញើសារ​ជា​សំឡេង​អំពី​​ព្រឹត្តិ​ការណ៍​ណា​មួយ​ មក​កាន់​ការិយា​ល័យ​កណ្ដាល​របស់​យើង​បាន​ដែរ​។

សារ​ជា​សំ​ឡេង​​ដែល​លោក​អ្នក​​ផ្ញើ​មក​នោះ នឹង​ត្រូវ​បាន​ពិនិត្យ​មើល​យ៉ាង​ល្អិត​ល្អន់​មុន​នឹង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ “សំឡេង​ប្រជាពលរដ្ឋ”​។ ក្រោយ​ពី​បាន​ប្រកាស​ផ្សព្វ​ផ្សាយ​ អ្នក​ផ្សេង​ទៀត​អាច​ផ្ដល់​មតិ​របស់​ខ្លួន​ចំពោះ​ព័ត៌មាន​នៅ​គេហ​ទំព័រ​នោះ​បាន​។ សូម​ចូល​មើល​គេហ​ទំព័រ​ “សំឡេង​​ប្រជា​ពលរដ្ឋ” តាម​អាសយ​ដ្ឋាន​នេះ​៖ http://www.vopkh.net។

ផ្ញើ​របាយការណ៍ ឬ​ដំណឹង​មក​កាន់​យើង​ខ្ញុំ ដោយ​ទូរស័ព្ទ​មក​លេខ ០៧០ ២២១ ១០២។ លោក​អ្នក​អាច​ហៅ​មក​២៤​ម៉ោង​ក្នុង​១​ថ្ងៃ​និង​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ (២៤/៧)។

គេហទំព័រ “សំឡេង​​ប្រជា​ពលរដ្ឋ"​នៃ​​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​ទទួល​​បាន​​ការ​គាំ​ទ្រ​ពី​សហភាព​អឺរ៉ុប​ដោយ​ផ្ដោត​លើ​ផ្នែក​មួយ​របស់​ខ្លួន​គឺ​គម្រោង​ “សិទ្ធិ​មនុស្ស​ក្នុង​សម័យ​បច្ចេក​វិទ្យា​កុំព្យូទ័រ​៖​ការ​ការ​ពារ​​សុវត្ថិ​ភាព​សារ​និង​អ្នក​ផ្ញើ​សារ​"។ គម្រោង​នេះ សហ​ភាព​អឺរ៉ុប​ផ្ដល់​មូល​និធិ​គាំទ្រ​ជិត ១៨៥.០៩៧,០០អឺរ៉ូ​សម្រាប់​រយៈ​ពេល​២ឆ្នាំ ដើម្បី​ការ​ពារ​ ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

No comments:

Post a Comment