ថ្ងៃទី២០ ខែកុម្ភៈ ជា "ទិវាយុត្តិធម៌សង្គមពិភពលោក" ហើយប្រជាជនឬរដ្ឋដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ប្រារព្វទិវានេះនៅទូទាំងពិភពលោក។
ដោយឡែកនៅប្រទេសកម្ពុជា រយៈកន្លងមក យើងពុំសូវដែលបានឃើញ ឬដឹងអំពី ទិវាយុត្តិធម៌សង្គមពិភពលោកនេះទេ។ រីឯរដ្ឋ ឬអ្នកគ្រប់គ្រងប្រទេសកម្ពុជាវិញក៏មិនយកចិត្តទុកដាក់ប្រារព្វទិវាយុត្តិធម៌ពិភពលោកនេះឡើយ។
ហេតុដូច្នេះហើយបានជាថ្ងៃនេះ (ទី២០ ខែកុម្ភៈ ឆ្នាំ២០១៤) អង្គការសង្គមស៊ីវិល និងបណ្ដាញសមាគម សហជីពចំនួន៥បានរួមគ្នារៀបចំពិធីអបអរសាទរទិវានេះឡើងជាលើកដំបូង នៅមុខប្រាសាទអង្គរតូច។ អង្គការទាំង៥នេះមានដូចជា៖
- មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC),
- សមគមប្រជាធិបតេយ្យឯងរាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA),
- សហភាពការងារកម្ពុជា (CLC),
- សហព័ន្ធ សហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា (CFSWF), និង
- សហព័ន្ធ សហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)។
No comments:
Post a Comment