An unheard community voice (សំឡេងសហគមន៍) be heard
Pages
- Home (ទំព័រដើម)
- To reader (ជូនចំពោះអ្នកអាន)
- Friends of December 10th (ក្រុមមិត្ត១០ធ្នូ)
- VOD (វីអូឌី) ព័ត៌មានពីសហគមន៍
- បទយកការណ៍នៅលើ YouTube (Feature Stories)
- ទិវាយុត្តិធម៌សង្គមពិភពលោក (World Day of Social Justice)
- វិទ្យុសំឡេងសហគមន៍យើង (RVoC)
- សំឡេងប្រជាពលរដ្ឋ (Voice of the People)
- សំឡេងប្រជាពលរដ្ឋ (Voice of the People, VoP)
- VIP Cambodia (English Version)
អ្នកកាសែតសហគមន៍ (Media Operator)៖ ជាបណ្ដាញអ្នកកាសែតសហគមន៍ដែលធ្វើការដោយស្ម័គ្រចិត្តក្នុងការប្រមូល ចែករំលែកនិងទទួលព័ត៌មានដែលកើតឡើងក្នុងសង្គមដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Saturday, May 24, 2014
Tuesday, May 20, 2014
ក្រុមសន្តិសុខចេញមកវ៉ៃប្រជាពលរដ្ឋនៅក្រៅរបាំងបិទផ្លូវ
ខណៈដែលក្រុមប្រជាពលរដ្ឋទាមទារឲ្យដោះលែង២៣នាក់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រុមសន្តិសុខចេញមកវាយប្រជាពលរដ្ឋនៅក្រៅរបាំងបិទផ្លូវ។
Friday, May 16, 2014
Tuesday, May 13, 2014
បុគ្គលិករោងចក្រផលិតស្រាបៀរអង្គរ យោគជ័យក្នុងការទាមទារប្រាក់គោលទាបបំផុត ១៥០ ដុល្លារ
នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៤ បុគ្គលិករោងចក្រផលិតស្រាបៀរអង្គរបានសម្រេចចិត្តចូលធ្វើការវិញបន្ទាប់ពីថៅកែរោងចក្រទទួលយកសំណើរសុំតំឡើងប្រាក់ឈ្នួលគោលទាបបំផុត ១៥០ដុល្លារ ដែលការទាមទារ តាំងពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៤ កន្លងមក។
យោងតាមលិខិតស្នើរសុំរបស់កម្មករ
និយោជិត ដែលដាក់ទាមទារជាមួយថៅកែរោងចក្រផលិតស្រាបៀរអង្គរ
ដើម្បីដោះស្រាយក្នុងការដំឡើងប្រាក់ខែសម្រាប់កម្មករនិយោជិត
គ្រប់ផ្នែកមាន ទី១
សូមឲ្យមានការដំឡើងប្រាក់ខែគោរពទៅតាមគោលការណ៍របស់ក្រុមហ៊ុន ទី២
សូមឲ្យមានការដំឡើងប្រាក់ខែឲ្យសក្តិសមទៅតាមតួនាទី
និងស្នាដៃការងាររបស់កម្មករនិយោជិត ទី៣
សូមកំណត់ឲ្យបានទាបបំផុតនៃប្រាក់ខែគោលរបស់កម្មករនិយោជិតត្រឹម
១៥០ដុល្លារ និងទី៤
សម្រាប់កម្មករនិយោជិតផ្នែកបច្ចេកទេសសូមឲ្យមានការកំណត់ខែគោលឲ្យ
បានសមរម្យ។ លិខិតរបស់ក្រុមកម្មករនិយោជិតក៏បានបន្តទៀតថា
មូលហេតុដែលធ្វើឲ្យពួកគេធ្វើការទាមទារ
ដោយសារតែការតំឡើប្រាក់ខែរបស់ក្រុមហ៊ុនកន្លងមកឃើញថា
គ្រប់ផ្នែកទាំងអស់តែងតែមិនទទួលបាននូវការតំ
ឡើងប្រាក់ខែឲ្យបានសមរម្យទៅនឹងគោលការណ៍របស់ក្រុមហ៊ុន
និងការងារបច្ចេកទេសនោះទេ។ ខ្លឹមសាររបស់លិខិតក៏បានសង្កត់ធ្ងន់ថា
ការងារផ្នែកបច្ចេកទេស មានហានិភ័យខ្ពស់ជាមួយនឹងអាយុជីវិត។
លោក រ៉ន ជីវ័ន្ត
បុគ្គលិកផ្នែកវិស្វកម្មករ(Engineering) បានមានប្រសាសន៍ថា
ក្រុមហ៊ុនស្រាបៀរអង្គរជាមួយដែលមានស្ថិតក្នុងលំដាប់ស្តង់ដារ
ហេតុអ្វីបានជាគ្រាន់តែដំឡើងប្រាក់ខែឲ្យកម្មករនិយោជិតឲ្យបានសមរម្យមិនបាន?
លោក តាំង ណារ៉េន
បុគ្គលិកផ្នែកស្ងោរស្រាបៀរបានមានប្រសាសន៍ថា
ជំហររបស់កម្មករនិយោជិតនឹងនៅតែ
បន្តធ្វើកូដកម្មប្រសិនបើមិនមានដំណោះស្រាយមួយសមរម្យសម្រាប់ពួកគេ។
លោក ស ម៉ូរ៉ា
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា
ដែលបានចូលចរចាជាមួយភាគីថៅកែក្រុមហ៊ុនបានមានប្រសាសន៍ថា
ក្រោយពីជំនួបចរចាជាមួយភាគីក្រុមហ៊ុនអស់រយៈពេលជាច្រើនម៉ោងមក
ក្រុមហ៊ុនបានយល់ព្រមដំឡើងប្រាក់ឈ្នួលគោលទាបបំផុតត្រឹម ១៥០ដុល្លារ
ដល់កម្មករនិយោជិតទាំងអស់នៅក្នុងក្រុមហ៊ុន។ លោក ស ម៉ូរ៉ា បានបន្តទៀតថា
ចំនែកបញ្ហាផ្សេងៗទៀត
ភាគីថៅកែក្រុមហ៊ុនក៏បានលើកទឹកចិត្តឲ្យដាក់ជជែកពិភាក្សានៅពេលក្រោយ
ៗទៀត។
ខាងភាគីក្រុមហ៊ុនក៏បានបញ្ជាក់ពីជំហរក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀតដែលកើតមាននៅគ្រប់ពេលវេលា
គឺក្រុមហ៊ុនរីករាយក្នុងការដោះស្រាយជូនកម្មករនិយោជិត ២៤ ម៉ោង៕
Monday, May 12, 2014
We will only use gasoline and buy goods from Caltex stations when Chevron pays their workers a minimum wage of $160 per month
យើងនឹងប្រើសាំង និងទំនិញពីស្ថានីយ៍កាល់តិច លុះត្រាតែក្រុមហ៊ុនឆេវរ៉ុន (Chevron) ផ្ដល់ប្រាក់ខែជូនកម្មករតិចបំផុត១៦០ដុល្លារក្នុងមួយខែ។
សហគមន៍ស្រុកស្នួល ខេត្តក្រចេះជាង២០០នាក់ដាក់ញត្តិប្ដឹងមន្ត្រីបក្សពួកអភិបាលខេត្តក្រចេះក្នុងរឿងរំលោភដីធ្លី
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង០៨ព្រឹក សហគមន៍ស្រុកស្នួល ខេត្តក្រចេះជាង២០០នាក់ជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីនាំញត្តិប្តឹងបដិសេធស្នាមមេដៃដែលក្រុមមន្ត្រីបក្សពួកអភិបាលខេត្តក្រចេះបានបោកបញ្ឆោតលើសេចក្តីទុកចិត្ត ដោយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះបានប្រមូលស្នាមមេដៃពួកគាត់ហើយប្រាប់ក្រុមហ៊ុនថា សហគមន៍ព្រមប្រគល់ដីឲ្យក្រុមហ៊ុនយួន ឈ្មោះប៊ិញភឿក២។
ពួកគាត់ធ្វើការបែងចែកជា៥ទិសដៅសំខាន់ៗផ្សេងគ្នា ក្នុងពេលតែមួយដាក់តាមស្ថាប័នរដ្ឋដូចជារដ្ឋសភា ព្រឹទ្ធសភា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លីជាដើម។
ព័ត៌មានលម្អិតសូមទាក់ទងតំណាង ប្រជាពលរដ្ឋតាមទូរស័ព្ទលេខ៖
(1) ០៨៨ ៣១ ៤៥ ៩៧១,
(2) ០១២ ៩០៧ ១៥១
Thursday, May 8, 2014
កម្មកររោងចក្រផលិតស្រាបៀរអង្គរប្រចាំក្រុងព្រះសីហនុធ្វើកូដកម្មនៅព្រឹកនេះ
នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ កម្មករនិយោជិតផ្នែកវិស្វកម្ម(Engineering និងផ្នែកផ្សេងៗទៀត ប្រមាណជាង១០០នាក់ បានធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួន។ ពួកគាត់បានធ្វើកូដកម្ម នៅមុខរោងចក្រផលិតស្រាបៀរអង្គរក្រុងព្រះសីហនុ។
លោក សេ ណាក់ បុគ្គលិកផ្នែកវិស្វកម្មបានមានប្រសាសន៍ថា ការធ្វើកូដកម្មនៅថ្ងៃនេះ កម្មករ/និយោជិតទាំងអស់ទាមទារឲ្យក្រុមហ៊ុន តំឡើងប្រាក់ខែសម្រាប់បុគ្គលិកផ្នែកវិស្វកម្ម(Engineering) ទាបបំផុត ១៥០ដុល្លារ និងការតំឡើងប្រាក់ខែសម្រាប់កម្មករឲ្យមានសមភាពតាមមុខតំណែង។
សូមបញ្ជាក់ថា ប្រាក់ខែរបស់បុគ្គលិកផ្នែកវិស្វកម្មសព្វថ្ងៃទាបបំផុតត្រឹមតែ១២០ដុល្លារប៉ុន្នោះ៕
ទំនាក់ទំនងព័ត៌មានលម្អិត៖
- លោក សេ ណាក់ 010 347 894
- លោក ជ័យ សំបូរ 070 997 289
សូមរង់ចាំព័ត៌មានលំអិតនៅពេលក្រោយ!!!

Tuesday, May 6, 2014
រថយន្តសម្រាប់ពន្លត់អគ្គិភ័យរបស់កូរ៉េខាងត្បូងត្រូវបានដាក់សម្រាប់ទប់ទល់អ្នកតវ៉ា
ដោយ ម៉ា ចិត្រា៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤
ខ្ញុំសូមសម្ដែងការមិនពេញចិត្តចំពោះប្រទេសកូរ៉េខាងត្បូងដែលបានផ្តល់រថយន្តពន្លត់អគ្គិភ័យដល់រដ្ឋាភិបាលលោកហ៊ុន សែន ព្រោះរដ្ឋាភិបាលនេះបានយកឡានទឹកដែលជាជំនួយរបស់ប្រទេសកូរ៉េខាងត្បូងនេះ មកធ្វើបាបប្រជាពលរដ្ឋខ្មែរស្លូតត្រង់ទៅវិញ។
ឡានទឹកនេះដាក់ត្រៀមបាញ់ប្រជាពលរដ្ឋដែលមកតាមដានសវនាការអ្នកទាំង២៣រូបនៅសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤នេះ។

រូបភាពនៃសវនាការរបស់អ្នកជាប់ឃុំទាំង២១នាក់
![]() |
លោក ចាន់ ពុទ្ទិស័ក្ត នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែឧសាភា ឆ្នាំ២០១៤។ |
![]() |
លោក ថេង សាវឿន នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែឧសាភា ឆ្នាំ២០១៤។ |
![]() |
លោក វន់ ពៅ នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែឧសាភា ឆ្នាំ២០១៤។ |
![]() |
ពិធីសូត្រមន្តរបស់អ្នកគាំទ្រដោះលែងអ្នកទាំង២៣នៅមុខវត្តព្រះពុទ្ធខាងកើតសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ |
![]() |
បារាសការពារ និងទប់ស្តាត់របស់អាជ្ញាធរនៅក្បែរវត្តព្រះពុទ្ធចំងាយប្រហែល២០០ម ពីសាលាដំបូង។ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ |
![]() |
បារាសការពារ និងទប់ស្តាត់របស់អាជ្ញាធរនៅក្បែរវត្តព្រះពុទ្ធចំងាយប្រហែល២០០ម ពីសាលាដំបូង។ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ |
![]() |
អ្នកគាំទ្រអោយមានការដោះលែងអ្នកទាំង២៣នាក់ ឈរលើកពាក្យស្លោកថា "ដោះលែងអ្នកទាំង២៣ឥឡូវ" នៅមុខបារាសរបស់អជ្ញាធរ ក្បែរវត្តព្រះពុទ្ធ។ ថ្ងៃទី៦ ខែឧសាភា ឆ្នាំ២០១៤ |
![]() |
ឡានបាញ់ទឹកជាច្រើនគ្រឿងបានដាក់នៅខាងលិចសាលាដំបូងរាជធានីភ្នំពេញក្បែរផ្សារទំនើប Lucky Mall ពេលសវនាការរឿងអ្នកទាំង២៣។ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ |
![]() |
បារាសរបស់អាជ្ញាធររារាំងអ្នកគាំទ្ររបស់អ្នកជាប់ឃុំទាំង២៣នាក់នៅខាងលិចសាលាដំបូងប្រមាន២០០ម ក្នុងថ្ងៃសវនាការ។ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ |
![]() |
អ្នកគាំទ្រអោយមានការដោះលែងអ្នកទាំង២៣នាក់មកស្រែកគាំទ្រនៅខាលលិចសាលាដំបូង។ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤។ |
សន្និសីទកាសែតរបស់សហគមន៍ត្រពាំងល្វា
ដោយ ឈាង រិទ្ធី៖
សហគមន៍ត្រពាំងល្វាបានធ្វើសន្និសីទកាសែតមួយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ នៅឯសហគមន៍របស់ពួកគេដោយទាមទារឲ្យអាជ្ញាធររដ្ឋាភិបាលរកដំណោះស្រាយសមរម្យក្នុងរឿងដីធ្លី និងផ្ទះសម្បែងរបស់ពួកគេដែលប៉ះពាល់ក្នុងតំបន់អភិវឌ្ឈន៍។ ពួកគេមិនចង់បានអ្វីទេ ក្រៅពីផ្ទះដែលពួកគេរស់នៅសព្វថ្ងៃ ដូចដែលបានរស់នៅដោយសុខសាន្តជិតសាលារៀន ផ្សារ ផ្លូវថ្នល់ និងមន្ទីរពេទ្យ។

Friday, May 2, 2014
Thursday, May 1, 2014
Subscribe to:
Posts (Atom)