អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, November 5, 2013

Cambodia Ministry of Education, Youth and Sport increase places (cadres) for education staff

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បន្ថែមចំនួន​ក្រប​ខ័ណ្ឌ​ដើម្បី​ឲ្យ​បុគ្គលិក​អប់រំ​ប្រឡង​ប្រជែង​ប្តូរ​ក្របខ័ណ្ឌ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បន្ថម​ចំនួន​ក្រប​ខ័ណ្ឌ​ដើម្បី​ឲ្យ​បុគ្គលិក​អប់រំ​ប្រឡង​ប្រជែង​ប្តូរ​ក្រប​ខ័ណ្ឌ​សរុប​៨២៨​កន្លែង​ក្នុង​នោះ​ចែក​ជា​ពីរ​ក្រប​ខ័ណ្ឌ​គឺ​ក្រប​​ខ័ណ្ឌ​​"ក" ចំនួន​៥០០​កន្លែង​និង​ក្រប​ខ័ណ្ឌ​ "ខ" ចំនួន​៣២៨​កន្លែង។

យោង​តាម​លិខិត​របស់​ក្រសួង​អប់រំ យុវជន និងកីឡា​ ជម្រាប​ជូន​លោក លោក​ស្រី​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និងកីឡា​បាន​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បន្ថែម​ចំនួន​កន្លែង​សម្រាប់​ឲ្យ​បុគ្គលិក​អប់រំ ប្រឡងប្រជែង​ប្តូរ​ក្រប​ខ័ណ្ឌ​ដោយ​សារ​តម្រូវ​ការ​ចាំ​បាច់​របស់​ក្រសួង​ និង​ចំណា​របស់​លោក​ (នាយក​រដ្ឋមន្ត្រី) ហ៊ុន សែន ចុះថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០១៣។

គួរ​បញ្ជាក់​ថា៖ ក្រសួង​បាន​កំណត់​ចំនួន​ត្រឹម​១៥០​កន្លែង​សម្រាប់​ក្រប​ខ័ណ្ឌ "ក" និង​៧៨​កន្លែង​សម្រាប់​ក្រប​ខ័ណ្ឌ "ខ" កាល​ពី​ក្រសួង​ចេញ​សេចក្តី​ជូន​ដំណឹង​បន្ថែម​​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​៕ (អត្ថបទ​ដោយ ប៊ុត កុសល, អ្នក​កាសែត​សហគមន៍ ខេត្ត​ស្វាយរៀង)

Cambodia Ministry of Education, Youth and Sport has increased total places (cadres) of 828 for education staff who can compete for levels they are suited. The cadres are divided into two levels: 500 places of level 'A' and 328 places of level 'B'.

According to a letter by Ministry of Education, Youth and Sports to Provincial Department of Education, Youth and Sport, the reasons for increasing the cadres is to response to the Ministry's needs and written approval by Mr. Hun Sen, dated October 26, 2013.

Remark: On September, the Ministry has limited the cadres to 150 for level 'A' and 78 for level 'B'. (Article by But Kosal, Cambodia Media Operator, Svay Rieng)

No comments:

Post a Comment