សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (Cambodia's Independent Civil Servants Association, CICA) បានរៀបចំសិក្ខាសាលាមួយស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រតស៊ូមតិថ្នាក់ជាតិដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលតំឡើងប្រាក់ខែជូនមន្ត្រីរាជការយ៉ាងទាបបំផុតចំនួន៥០០ដុល្លារក្នុងមួយខែក្នុងនីតិកាលទី៥នេះ។ សិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញ ដោយលោក បណ្ឌិតកែប ឡីអ្នកវិភាគឯករាជ្យនិងជាទីប្រឹក្សារបស់ CICA និងមានមន្ត្រីរាជការចំនួន២០នាក់ និងបានប្រព្រឹត្តទៅនៅផ្ទះសាមគ្គីរាជធានីភ្នំពេញ។
![]() |
by But Kosal, Cambodia Media Operator, Svay Rieng, November 9, 2013 |
- លុបបំបាត់អំពើពុករលួយនៃការប្រមូលពន្ធគយឲ្យមានប្រសិទ្ធភាព។
- ការធ្វើជំរឿនចំនួនមន្ត្រីរាជការដែលធ្វើការងារពិតប្រាកដដើម្បីលុបបំបាត់ឈ្មោះខ្មោចដែលមេបើកប្រាក់ខែជំនួស។
- ការរៀបចំគោលនយោបាយដាក់ឲ្យស្ថាប័នរដ្ឋបាលសាធារណៈរកចំណូលថវិកាពាក់កណ្តាលស្វ័យយ័ត និងពាក់កណ្តាលរដ្ឋ។
- ការរៀបចំឲ្យមានការទូទាត់សាច់ប្រាក់និងបើកប្រាក់ខែតាមប្រព័ន្ធធានាគារទំនើបនិងកែសម្រួលសមាសភាពក្នុងស្ថាប័នសវនកម្មជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ។
- ការវិភាគនិងរៀបចំខ្ទង់ចំណាយថវិកាជាតិឲ្យបានត្រឹមត្រូវតាមក្រសួងនីមួយៗ។
- ការកាត់បន្ថយការចំណាយថវិកាជាតិ ឥតប្រយោជន៍ទៅលើសកម្មភាពមិនចាំបាច់មួយចំនួន។
- ការវិភាគលើមុខងារ តួនាទីនិងភារកិច្ចសម្រាប់ឲ្យមន្ត្រីរាជការម្នាក់អនុវត្តការងារឲ្យច្បាស់លាស់ និងពេញម៉ោង។
- ការរៀបចំឲ្យមានគោលនយោបាយដោយធ្វើការបែងចែកឲ្យដាច់ពីគ្នារវាងមន្ត្រីរាជការដែលបម្រើការងារក្នុងស្ថាប័នរដ្ឋនិងឯកជន។
- ការវិភាគការចំណាយថវិការបស់ជាតិទៅផែនការចំណាយរបស់ក្រសួងផែនការ។
- ការស្វែងរកការគាំទ្រថវិការបស់ដៃគូអភិវឌ្ឍន៍និងម្ចាស់ជំនួយ។
- ទី១ ប្រាក់ខែមន្ត្រីរាជការតិចមិនអាចផ្គត់ផ្គង់ជីវភាពគ្រប់គ្រាន់ ជាហេតុធ្វើឲ្យគុណភាពនៃការបម្រើសេវាសាធារណៈគ្មានគុណភាពនិងប្រសិទ្ធភាព។
- ទី២អំពើពុករលួយជាឧបសគ្គធ្ងន់ធ្ងរដែលបណ្តាលឲ្យបាត់បង់ថវិកាចំណូលរបស់ជាតិ។
No comments:
Post a Comment