ក្រុងបាងកក, ប្រទេសថៃ៖ តាមសេចក្ដីរាយការណ៍ពីលោក ផល វណ្ណៈ ដែលជាតំណាងម្នាក់ក្នុងចំណោមតំណាង៥នាក់នៃប្រជាពលរដ្ឋនៃបណ្ដាញស្ករអំពៅដែលបានចូលរួមប្រជុំជាមួយក្រុមហ៊ុន KSL (KHON KAEN SUGAR INDUSTRY PUBLIC COMPANY) កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ បានឲ្យដឹងថា ដោយមានសម្ពាធពីក្រុមហ៊ុនកូកាកូឡាឲ្យក្រុមហ៊ុន KSL ដោះស្រាយជាបន្ទាន់ដោយក្រុមហ៊ុនប្រញាប់រកស៊ី ដូច្នេះក្រុមហ៊ុន KSL បានសុខចិត្តព្រមដោះស្រាយជូនប្រជាពលរដ្ឋនៅស្រុកស្រែអំបិល ខេត្តកោះកុងមុន។
![]() |
Vannak Phal in Bangkok, Thailand, Nov. 9, 2013 |
ចំពោះដំណោះស្រាយជូនប្រជាពលរដ្ឋនៅស្រុកស្រែអំបិលខេត្តកោះកុង ក្រុមហ៊ុនព្រមដោះស្រាយ ដោយសងសំណងជាប្រាក់ មិនសងសំណងជាដីវិញទេ។ ក្រុមហ៊ុននិយាយថា គេនឹងប្រគល់សំណងជាប្រាក់ភ្លាម ឲ្យតែប្រជាពលរដ្ឋព្រមយក ប៉ុន្តែតំណាងរបស់ប្រជាពលរដ្ឋមិនទាន់សម្រេចចិត្តទេ ដោយពួកគាត់និយាយថា ចាំមកពិភាក្សាជាមួយប្រជាពលរដ្ឋសិន។ (រាយការណ៍ពីក្រុងបាងកក ដោយ លោក ផល វណ្ណៈ អ្នកកាសែតសហគមន៍ ខេត្តកំពង់ស្ពឺ និងជាតំណាងប្រជាពលរដ្ឋនៃបណ្ដាញស្ករអំពៅកម្ពុជា)
សូមអានព័ត៌មានពាក់ព័ន្ធ៖ ពីវិទ្យុអាស៊ីសេរី http://www.rfa.org/khmer/news/land/Coca-Cola-to-investigate-into-surgar-supply-companies-involved-with-land-grabbing-11082013220736.html
Bangkok, Thailand: With the pressure from Coca-Cola Company, KSL agrees to offer resolution to the residents of Koh Kong's Srae Ambel first, according to Mr. Vannak Phal, one of the five representatives of residents of Sugar Network, who attended the meeting with KSL (KHON KAEN SUGAR INDUSTRY PUBLIC COMPANY) this morning, November 9, 2013. The Company will work with the other two provinces, Kampong Speu and Uddor Meanchey later.
KSL agrees to offer financial compensation to Srae Ambel's residents, saying they will give the money to the residents immediately after they agree. They will not offer land compensation. But the representatives says they will discuss with their community before they can make decision. (Report by Mr. Vannak Phal, Media Operator in Kampong Speur, also representatives of community's Sugar Network)
No comments:
Post a Comment