អង្គការពលកម្មអន្តរជាតិ (អាយឡូ) រៀបចំសិក្ខាសាលាមួយស្ដីពីផែនការយុទ្ធសាស្ត្រអង្គការពលកម្មអន្តរជាតិ និងសហជីពស្តីពីតួនាទីសហជីពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។
 |
by Thy Yann, a Cambodian Media Operator, November 28, 2013 |
សិក្ខាសាលានេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ (កម្ពុជា) ដោយមានអ្នកចូលរួមសរុបចំនួន៧៩នាក់ ក្នុងនោះមានស្ត្រីចំនួន៤០នាក់ ដែលអ្នកចូលរួមទាំងនោះមកពី
សហភាពការងារកម្ពុជា (Cambodian Labour Confederation, CLC), សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (Cambodia Confederation of Trade Union, CCTU), NACC, សម្ព័ន្ធសហជីពកម្ពុជា (Cambodian Confederation of Unions, CCU) , CNCLP, NIFTUC, លីកដូ, និងក្រសួងការងារ។
សិក្ខាសាលាពិភាក្សាអំពី (១) ការអភិវឌ្ឍន៏សេដ្ឋកិច្ចអាស៊ាន និងជំហរនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្រោយឆ្នាំ២០១៥, (២) បទប្បញ្ញត្តិច្បាប់ នយោបាយជាតិ និងយុទ្ធសាស្រ្ត ស្តីពីរបបសន្តិសុខសង្គម, និង (៣) ការចូលរួមរបស់ស្រ្តីនៅក្នុងសហជីព និងការដឹកនាំ ការលើកកម្ពស់សមភាពយេនឌ័រ ជាដើម។ (
អត្ថបទនិងរូបថតដោយ យ៉ាន ធី អ្នកកាសែតសហគមន៍)
No comments:
Post a Comment