អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Thursday, November 7, 2013

Meeting on Women Committee and Draft Gender Policy

កិច្ច​ប្រជុំ​ស្ដីពី​គណៈ​កម្មាធិការ​ស្ត្រី និង​ការ​ព្រាង​គោលនយោបាល​យេនឌ័រ

រាជ​ធានី​ភ្នំពេញ​៖ ផ្ទះ​សាម​គ្គី ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ​បាន​បើក​កិច្ច​ប្រ​ជុំ​​មួយ​ទាក់​ទង​នឹង​គណៈ​កម្មា​ធិ​ការ​ស្ត្រី និង​ការ​​ពង្រាង​គោល​នយោបាយ​យេនឌ័រ ដែល​មាន​សមាជិក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ចំនួន​១៣​នាក់ សរុប​ទាំង​អ្នក​សម្រប​សម្រួលដែល​​មក​ពី​​៦សហគមន៍​ផង​ រួមមាន៖
by Soth Piseth, Media Operator,
Nov. 7, 2013
  1. ដីធ្លីអណ្តូងត្របែក
  2. សហគមន៍ចេកមាស
  3. សហគមន៍សំរោងមានជ័យ
  4. សហគមន៍សាមគ្គីតាជៃ 
  5. សហគមន៍សាមគ្គីស៊ាងឃ្វាង និង​
  6. សហគមន៍លើកស្ទួយសិទ្ធិមនុស្សនិងដីធ្លី 
by Maneth, Media Operator, Nov. 7, 2013
ចំពោះ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ស្ត្រី​និង​ពង្រាង​គោល​នយោ​បាយ​យេន​ឌ័រ​នេះ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) រៀប​ចំ​ឡើង​ក្នុង​គោល​បំណង៖
  1. ដើម្បី​ប្រមូល​ចង​ក្រង​បញ្ហា​របស់​ស្ត្រី​នៅ​តាម​សហគមន៍​មូលដ្ឋាន និង​ការ​ចែក​រំលែក​ព័ត៌​មាន​នានា​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ត្រី​កំពុង​ប្រឈម​មុខ​
  2. ដើម្បី​ពិ​ភាគ្សា​អំពី​ចំណុច​សំខាន់​ៗ​ដែល​ជា​ចំណុច​អាទិភាព​​ក្នុង​ការ​រៀប​ចំ​សរ​សេរ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​គោល​នយោ​បាយ​យេនឌ័រ
  3. ដើម្បី​រៀប​ចំ​សមា​សភាព​គណៈ​កម្មា​ធិការ​ស្ត្រី​របស់​​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ក្នុង​បញ្ហា​យេន​ឌ័រ។ (អត្ថបទ​និង​រូបថតដោយ​ ម៉ាណែត និង​ពិសិទ្ធ ក្រុម​អ្នក​ព័ត៌មាន​សហគមន៍  ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣)​

No comments:

Post a Comment