គ្រូបង្គោលជាង៣០នាក់មកពីបណ្តាសហគមន៍នានាបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីសម្បទានដីសេដ្ឋកិច្ចដែលរៀបចំដោយអង្គការសមធម៌កម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៤ថ្ងៃគឺ ចាប់ពីថ្ងៃទី១៣ ដល់១៧ខែតុលា ឆ្នាំ២០១៣ នៅរាជធា់នីភ្នំពេញ។
គោលបំណងនៃវគ្គបណ្តុះបណ្ដាលនេះគឺដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងបន្ថែមទាក់ទងនឹងច្បាប់ភូមិបាលអនុក្រឹត្យពាក់ព័ន្ធនឹងការផ្ដល់ សម្បទានដីសេដ្ឋកិច្ច ការចែករំលែកបទពិសោធន៍នៃការបង្រៀនពីគ្នាទៅវិញទៅមកសម្រាប់ចុះបណ្តុះបណ្តាលដល់ពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារសម្បទានដីសេដ្ឋកិច្ច និងហានិភ័យធំៗដែលកើតឡើង និងដើម្បីចាត់វិធានការដោះស្រាយ៕ (អត្ថបទនិងរូបថតដោយ លោក ប៊ុត កុសល, អ្នកកាសែតសហគមន៍)
30 community trainers from different communities has completed a course in training of trainers on Economic Land Concession (ELC) which was organized by Equitable Cambodia. The training lasted from 13 to 17 October, 2013 and is conducted in Phnom Penh.
![]() |
Group photo of community trainers, Photo by Mr. But Kosal, Cambodia Media Operator, 2013 |