អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Thursday, December 19, 2013

Freedom of Association Challenges and Development in Cambodia

សិក្ខាសាលាស្តីពីឧបសគ្គនិងការអភិវឌ្ឍសេរីភាពសមាគមនៅកម្ពុជា

​ថ្ងៃ​​ទី​​១៩​​ ខែ​ធ្នូ​​២០១៣​ ​សហ​ភាព​ការ​ងារ​កម្ពុជា (CLC) បាន​រៀប​ចំ​សិក្ខា​សា​លា​មួយ​​ស្តី​ពី​ឧបសគ្គ និង​ការ​អភិវឌ្ឍ​សេរី​ភាព​សមា​គម​​នៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ទៅ​​នៅ​សណ្ឋា​គារ​សាន់វ៉េ រាជធានី​ភ្នំ​ពេញ​។

គោល​បំណង​នៃ​សិក្ខា​សាលានេះ​គឺ​៖
  1. ប្រមូលផ្តុំទិន្នន័យទាក់​ទង​ការ​អនុវត្ត​សេរី​ភាព​សមា​គម​និង​សហ​ជីព​ក្នុង​ចំ​ណោម​អង្គការ​នានា

  2. លើក​កម្ពស់​ការ​យល់​ដឹង​ស្តីពី​បញ្ហា​​ប្រឈម​នៃ​សេរីភាព​សមាគម​ និង​សហជីព​និង​ស្តង់​ដា​នៃ​ការ​អនុវត្ត​សេរីភាព​សមាគម​សហជីព​នា​ពេល​បច្ចុប្បន្ន​។

  3. ស្វែង​រក​យុទ្ធ​សាស្រ្ត​នា​នា​ដើម្បី​​ជំរុញ​ឲ្យ​ការ​អនុវត្ត​សេរី​ភាព​សមា​គម​សហ​ជីព​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ 
ក្នុង​នោះ​កម្មវិធី​ក៏​បាន​ធ្វើ​កិច្ច​ពិភាក្សា​តុមូល​​ក្រោម​ប្រធាន​បទ​ តើ​មាន​យន្ត​ការ​​ណា​ខ្លះ​ដើម្បី​លើក​កម្ពស់​សេរី​ភាព​សមាគម សហ​ជីព​នៅ​កម្ពុជា​​។
អង្គ​សិក្ខា​សា​លា​នេះ​​មាន​វាគ្មិន​ចំនួន​៣​រូប​គឺ៖
  1. លោកអាត់ ធន់ប្រធានសហភាពការងារកម្ពុជា (CLC)

  2. លោក​នួន ឬទ្ធី អ្នក​​ពិ​គ្រោះ​យោ​បល់​ផ្នែក​សិទ្ធិ​ការ​ងារ​​

  3. លោក David Johnwelsh ប្រធាន​មជ្ឈ​មណ្ឌល​អា​មេ​រិក​កាំង​សម្រាប់​សាមគ្គី​ភាព​ការ​ងារ​អន្តរ​ជាតិ​
​នៅ​​ក្នុង​​​អង្គ​​សិក្ខា​សាលានោះ អ្នក​ចូល​រួម​បាន​លើក​ឡើង​​បញ្ហា​​ប្រឈម​មួយ​ចំនួន​សម្រាប់​ការ​អនុវត្ត​សេរភាព សមាគម សហជីព។ បញ្ហា​ទាំងនោះ​មាន​ដូចជា៖
  • ការរើសអើងសហជីព

  • ការ​គំរាម​​កំហែង

  • ការបញ្ឈប់​ពី​ការងារ

  • ពិបាក​ក្នុង​​ការ​ចុះ​បញ្ជិកា​ និង

  • ក្រសួងមិនមានចំណាត់ការចំពោះនិយោជកដែលគោរពច្បាប់ជាដើម។
A workshop on "Freedom of Association Challenges and Development in Cambodia" was conducted on December 19, 2013 in Sunway Hotel, Phnom Penh, Cambodia. This workshop was organized by Cambodian Labour Confederation (CLC).

The purpose of the workshop is (1) to collect information/data on exercise of freedom of association and unions by various bodies, (2) raise awareness on challenges of freedom of association and union and the current standard of practicing the freedom of association and union in Cambodia, and (3) seek strategies for the acceleration of a better practice of freedom of association and union in Cambodia.

In the workshop there were three important speakers, namely:

Mr. Ath Thon, president of Cambodian Labour Confederation,
Mr. Nuon Rithy, Labour Right Consultant, and
Mr. David Johnwelsh, president of American Center for International Labour Solidarity.

The workshop also conducted a round table discussion on what mechanism is used to promote the freedom of association and union in Cambodia.

The participants in the workshop found some challenges in exercising the freedom of association and union in Cambodia. The challenges are:

  • Discrimination against union, 
  • Threatening,
  • Sacking, 
  • Difficulties in registering, and 
  • The concerned ministries take no action against the employers who break the existing laws.   

        

No comments:

Post a Comment