នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ គណៈកម្មការប្រឹក្សាការងារបានរៀបចំប្រជុំនិងប្រកាសលទ្ធផលនៃការសម្រេចតម្លើងប្រាក់ឈ្នួលគោលដល់វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងក្រោមអធិបតីភាពលោកអិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកិច្ចប្រជុំនោះ លោកអិត សំហេងបានប្រកាសសម្រេចតម្លើងប្រាក់ឈ្នួលចំនួន១៥ដុល្លាបន្ថែមលើប្រាក់ឈ្នួលគោលបច្ចុប្បន្ននៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង។ ក្នុងការសម្រេចនោះមានសហជីពមួយចំនួនបានលើកដៃយល់ព្រមហើយក៏មានសហជីពដែលមិនឯកភាពទៅនិងការសម្រេចនេះដែរ។
នៅពីមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ ក៏មានកម្មករមួយក្រុមមានគ្នាប្រមាណ៤០០នាក់បានមកស្រែកតវ៉ាមិនយល់ព្រមនឹងការសម្រេចនេះទេដោយក្រុមកម្មករទាមទារតម្លើងឲ្យបាន១៥៤ដុល្លា ទៅ១៧៤ដុល្លា។
Video by Thy Yann
ក្រុមកម្មករក៏បានបិទផ្លូវសហព័ន្ធរុស្ស៊ីមុខក្រសួងការងារចំនួន២០នាទីផងដែរគឺពីម៉ោង១១រហូតដល់ម៉ោង១១និង២០នាទីទើបក្រុមកម្មករបើកផ្លូវវិញនិងប្រកាសរំសាយ។ នៅពេលបិទផ្លូវនោះ ពួកគាត់បាននិយាយថា ពួកគាត់នឹងធ្វើការទាមទារបន្តទៀតតាមរយៈការធ្វើកូដកម្មទូទាំងប្រទេសជាដើម។
![]() |
by Thy Yann, December 24, 2013, in front of Cambodian
Ministry of Labour and Vocational Training
|
In the meeting, Mr. Ith Samheng announced the decision on increase of US$15.00 as an addition to the existing basic salary. Some unions who attends the meeting agree with the increase, but some unions disagree with it.
At the same time, in front of the Ministry of Labour and Vocational Training, a group of about 400 workers demanding they disagree with the decision. They demand for an increase from US$154.00 to US$174.00.
They also blocked the Russian Road in front of the Ministry for 20 minutes. The Road was blocked from 11:00 to 11:20. They said they will continue the protest for the increase by holding a strike throughout the country.
No comments:
Post a Comment