ខាងក្រោមនេះ ជាកូដកម្មដោយកម្មកររោងចក្រស៊ីម៉ង់ត៍កំពត។ សូមស្ដាប់ហេតុផលដែលពួកគាត់ធ្វើកូដកម្ម។
An unheard community voice (សំឡេងសហគមន៍) be heard
Pages
- Home (ទំព័រដើម)
- To reader (ជូនចំពោះអ្នកអាន)
- Friends of December 10th (ក្រុមមិត្ត១០ធ្នូ)
- VOD (វីអូឌី) ព័ត៌មានពីសហគមន៍
- បទយកការណ៍នៅលើ YouTube (Feature Stories)
- ទិវាយុត្តិធម៌សង្គមពិភពលោក (World Day of Social Justice)
- វិទ្យុសំឡេងសហគមន៍យើង (RVoC)
- សំឡេងប្រជាពលរដ្ឋ (Voice of the People)
- សំឡេងប្រជាពលរដ្ឋ (Voice of the People, VoP)
- VIP Cambodia (English Version)
អ្នកកាសែតសហគមន៍ (Media Operator)៖ ជាបណ្ដាញអ្នកកាសែតសហគមន៍ដែលធ្វើការដោយស្ម័គ្រចិត្តក្នុងការប្រមូល ចែករំលែកនិងទទួលព័ត៌មានដែលកើតឡើងក្នុងសង្គមដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, April 29, 2014
ប្រជាពលរដ្ឋទាមទារដោះលែង២៣នាក់ នៅពេលជំនុំជម្រះថ្ងៃទី២៥ មេសា
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ តុលាការសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការ លើអង្គ សេចក្តីជាលើកដំបូងទៅលើសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង២៣នាក់ ក្នុងនោះមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងលោក ចាន់ ពុទ្ធិស័ក្គ ប្រជាពលរដ្ឋសហគមន៍បឹងកក់ និងកម្មករ២០ នាក់ផ្សេងទៀត។
អ្នកទាំង២៣នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ នៅមុខរោងចក្រយ៉ាកជីន និងផ្លូវវ៉េងស្រេង ហើយត្រូវបានចោទប្រកាន់ពីតុលាការ និងត្រូវបានបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលជិត៤ខែ។
ចំណែកនៅខាងក្រៅតុលាការវិញ សាច់ញាតិ បងប្អូន និងអ្នកដែលគាំទ្រសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង២៣ នាក់ជាច្រើនរយនាក់បានមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការស្រែកទាមទារ ឱ្យមានការដោះលែងអ្នកទាំង២៣នាក់ឱ្យមានសេរីភាព និងស្នើឱ្យតុលាការកាត់ក្តីដោយយុត្តិធម៌ ប៉ុន្តែ ត្រូវបានប៉ូលីសដែលប្រដាប់ដោយអាវុធ និងខែលបិទផ្លូវមិនឱ្យចូលមកជិតតុលាការឡើយ។
សវនាការបានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃដោយតុលាការសាកសួរបាន តែកម្មករចំនួន៤ នាក់ប៉ុណ្ណោះ ចំពោះករណីនៅរោងចក្រយ៉ាកជីន ចំណែកឯ លោក វន់ ពៅ លោក ថេង សាវឿន និងលោក ចាន់ ពុទ្ធិស័ក្គ មិនទាន់ត្រូវបានសាកសួរឡើយ។ តុលាការបានបិទការសាកសួរ នៅម៉ោងប្រមាន៤ល្ងាច នៅថ្ងៃទី២៥ ហើយសម្រេចលើកពេលសវនាការទៅបន្តទៀតនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤។
Monday, April 28, 2014
Thursday, April 10, 2014
ភាពចម្រូងចម្រះនៃការនាំពងក្រពើភ្នំទៅភ្ញាស់នៅក្រៅតំបន់អារ៉ែង
លោក Alex Gonzalez-Davidson មកពីអង្គការ "មាតាធម្មជាតិកម្ពុជា" (Mother of Nature Cambodia) ស្នើដល់អ្នកយកព័ត៌មាន ឲ្យសម្ភាសលោក ក្នុងករណីការនាំពងក្រពើភ្នំទៅភ្ញាស់នៅតំបន់ផ្សេង ដោយ អង្គការ FFI ដែលការធ្វើបែបនេះនាំឲ្យបាត់បង់ពូជក្រពើនៅតំបន់អារ៉ែង និងបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនចិន ក្នុងការសង់ទំនប់វារីអគ្គិសនីដែលនាំឲ្យមានផលប៉ះពាល់ដល់ប្រជាសហគមន៍នៅតំបន់ជាយអារ៉ែង៕
សម្រាប់ការសម្ភាស សូមទាក់ទងលោក Alex Gonzalez-Davidson តាមលេខទូរស័ព្ទ៖ ០៩៧ ៩៨៩ ៧៩៩៩
ប្រជាសហគមន៍អារ៉ែង បិទផ្លូវពាក់ព័ន្ធវារីអគ្គិសនី
នៅថ្ងៃព្រហស្បតិ៍ទី១០ ខែមេសា ប្រជាសហគមន៍នៃជនជាតិដើមភាគតិចជង នៅតំបន់អារ៉ែងស្រុកថ្មបាំងប្រមូលផ្តុំជាច្រើននាក់នាំគ្នាបិទកំណាត់ផ្លូវនៅក្បែរទីរួមស្រុកដើម្បីរារាំងក្រុមហ៊ុនចិន មិនឲ្យចូលទៅសិក្សាបន្តអំពីគម្រោងទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង។
ករណីនេះ មិនទាន់អាចដឹងថា តើនឹងអាចមានការប្រឈមមុខគ្នារវាងក្រុមប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ឬយ៉ាងណានោះទេ ប៉ុន្តែកន្លងមកក្រុមហ៊ុន បានអាក់ខានមិនបានចូលព្រោះតែសហគមន៍បានរារាំង។
យើងនឹងព្យាយាមតាមដានករណីនេះបន្ត។ព័ត៌មានបន្ថែម សូមទាក់ទងតំណាងប្រជាសហគមន៍តំបន់អារ៉ែង លោក វ៉ែន វ៉ន តាមទូរសព្ទលេខ៖ ០៩៧ ៧៩ ៣២ ២២៨

Wednesday, April 9, 2014
យុទ្ធសាស្ត្រតស៊ូមតិដើម្បីបំបាត់អំពើពុករលួយ
ដោយលោក លីវ សារ៉ុម អ្នកកាសែតសហគមន៍
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ បណ្ដាញកសាងសន្តិភាពសហគមន៏ បើកកិច្ចប្រជុំ លើកទី៣ដើម្បីរកយុទ្ធសាស្ត្រក្នុងការតស៊ូមតិដើម្បីលុបបំបាត់បញ្ហាអំពើពុករលួយ ដែលយុទ្ធនាការនេះនឹងប្រព្រឹត្តទៅនៅចុងខែមេសា ឬដើមខែឧសភា ខាងមុខនេះ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅអង្គការ CRWRC (Christian Reformed World Relief Committee-Cambodia) នៅសង្កាត់ទួលទំពួង រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាង៥០នាក់ មកពីបណ្ដាញថ្នាក់ខេត្ត និងថ្នាក់ជាតិចូលរួមពិភាក្សាគ្នា អំពីបញ្ហាអំពើពុករលួយ និងរកយុទ្ធសាស្ត្ររួមគ្នាដើម្បីតស៊ូមតិនៅថ្នាក់ជាតិនាពេលខាងមុខនេះ។
ការប្រជុំបណ្ដាញនេះក៏មានអង្គការ និងម្ចាស់ជំនួយចូលរួមប្រជុំដែរ ដូចជា៖ (១) NPA, (២) SADP, (៣) EWMI, និង (៤) ទីប្រឹក្សាភិបាលរបស់ CPN ( BCV ) ដោយបានចូលរួមពិភាក្សាគ្នា និងផ្ដល់អនុសាសន៍ល្អៗជូនអង្គប្រជុំ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ៖ ០៩២ ៦៦២ ៨៣៦ (លោក សេង សុខហេង អ្នកសម្របសម្រួល ឬលេខ០៦០ ៧៧៧ ៤០៧ (លោក លីវ សារ៉ុម))

Tuesday, April 8, 2014
កម្មករប្រមាណ២០០នាក់ មកពី៦រោងចក្រនៅកំពតធ្វើកូដកម្ម
![]() |
(កម្មកររោងចក្រ ខេស៊ីមេន កំពតធ្វើកូដកម្ម ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤) Workers on strike, April 8, 2014 |
ដោយសារពួកគាត់មកពីរោងចក្រខុសគ្នាដូច្នេះពួកគាត់ក៏បានស្នើទាមទារ ដែលមានចំណុចទាមទារមួយចំនួនដូចខាងក្រោម៖
ពួកគាត់បានអះអាងថា ប្រសិនបើគ្មានដំណោះស្រាយជូនពួកគាត់ទេ ពួកគាត់នឹងបន្តធ្វើកូដកម្ម រហូតទាល់តែមានដំណោះស្រាយ។
ខាងលើនេះ ជាព័ត័មានបឋម។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៩៨ ២២៨ ១២៣ ឬ ០១៧ ២២៨ ១២៣
Hun Sen vs. Sam Raingsy Speech Regarding a Recent letter to His Majesty King Norodom Sihamoni
នៅថ្ងៃទី៧ ខែមេសានេះ មានសុន្ទរកថាពីរ (១) របស់ លោក ហ៊ុន សែន និង (២) របស់ លោក សម រង្ស៊ី។ ជាសុន្ទរកថាឆ្លងឆ្លើយ ពាក់ព័ន្ធការប្រមាថ ស្ដេច។ សូមស្ដាប់ កត់សម្គាល់ វិភាគ រួចហើយសូមផ្ដល់យោបល់ផង។
វិឌីអូដោយ Poor Khmer,
វិឌីអូដោយ Poor Khmer,
Monday, April 7, 2014
A Response by CPP to CNRP's Letter to His Majesty King Norodom Sihamoni
ចម្លើយតបពីគណបក្សកាន់អំណាចចំពោះសារលិខិតថ្វាយជូនព្រះមហាក្សត្រកម្ពុជារបស់គណបក្សសង្គ្រោះជាតិ
ថ្មីៗនេះ គណបក្សសង្គ្រោះជាតិបានសរសេរសារលិខិតមួយច្បាប់ ថ្វាយព្រះមហាក្សត្រ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ (សូមមើលលិខិតខាងក្រោម)។
ពីរបីថ្ងៃក្រោយមក រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា មានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ សាលាខេត្ត។ល។ និង។ល។ បានចេញលិខិតប្រតិកម្មទៅនឹងសារលិខិតរបស់គណបក្សសង្គ្រោះជាតិ ដោយចោទថា លោក សម រង្ស៊ីប្រមាថយ៉ាងកម្រោលលើព្រះមហាក្សត្រ (សូមមើលលិខិតពីសាលាខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤)។

ប្រជាពលរដ្ឋមានចំណេះដឹងតិចតួច មិនសូវយល់អំពីបញ្ហាខាងលើ ហេតុដូច្នេះហើយ មានតែត្រូវពឹងលោក លោកស្រី ឲ្យជួយវិភាគ និងពន្យល់ដល់ប្រជាពលរដ្ឋដែលមានចំណេះដឹងតិចតួចទាំងនោះផងថា តើខាងណាខុស ខាងណាត្រូវ យោងតាមច្បាប់ជាធរមានរបស់ប្រទេសកម្ពុជា។
ការចូលរួមចំណែកចែករំលែកបទពិសោធ និងចំណេះដឹង និងបទវិភាគរបស់លោកអ្នកពិតជាមានតម្លៃណាស់ សម្រាប់ប្រជាជនខ្មែរ។
Thursday, April 3, 2014
ការជួបប្រជុំរបស់សហគមន៍ និងសង្គមសីុវិលស្តីពីសេចក្តីព្រាងច្បាប់មួយចំនួន
គោលបំណងនៃការប្រជុំនេះគឺដើម្បីពិនិត្យមើលថា តើ សេចក្តីព្រាងច្បាប់ទាំងនោះមានផលប៉ះពាល់អ្វីខ្លះដល់សង្គមស៊ីវិល និងសមាគមន៏ ដែលកំពុងប្រតិបត្តិកិច្ចការងារសព្វថ្ងៃនេះ៕ រូបភាព និងអត្ថបទ លោក លីវ សារ៉ុម (អ្នកកាសែតសហគមន៏)
Wednesday, April 2, 2014
កម្មករ-កម្មការិនីរោងចក្រញូវវ៉ាយដ៍ បន្តដួលសន្លប់
អត្ថបទ៖ ច័ន្ធូ
ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤, រាជធានីភ្នំពេញ៖ កម្មករ-កម្មការិនីរោងចក្រញូវវ៉ាយដ៍ជាង៥០នាក់បន្តដួលសន្លប់ ខណៈចូលធ្វើការបានជាង១ម៉ោង ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន នៅព្រឹកថ្ងៃទី០២ មេសា។
រោងចក្រកាត់ដេរនេះមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីមានកម្មកររោងចក្រដួលសន្លប់ជាបន្តបន្ទាប់នេះ ខាងរោងចក្របានឱ្យកម្មករត្រឡប់ទៅផ្ទះវិញ និងបិទទ្វារមួយរយៈ។
មូលហេតុនៃការដួលសន្លប់នេះ ត្រូវបានក្រុមកម្មករសង្ស័យថា បណ្តាលមកពីក្លិនស្អុយ រួមជាមួយក្លិនជាតិគីមីនៅក្នុងក្រណាត់ និងក្លិនថ្នាំពណ៌ ដែលគេលាបការិយាល័យ រួមនឹងក្លិនថ្មាំបាញ់ផង។

Tuesday, April 1, 2014
Public Forum on TV and Radio License Bid by Sonando
វេទិកាបញ្ចេញមតិ ពាក់ព័ន្ធនឹងការស្នើសុំហ្វ្រេកង់ទូរទស្សន៍ និងវិទ្យុឯករាជ្យ
លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានព្យាយាមសុំហ្វ្រេកង់ទូរទស្សន៍ និងវិទ្យុុជាយូរមកហើយប៉ុន្តែមិនបានសោះ ដោយលោករដ្ឋមន្ត្រីក្រសួងព័ត៌មានផ្អែកលើហេតុផលពីរគឺ៖
សំណួរ៖
ចំណាំ៖ លោកអ្នកអាចចូលរួមផ្ដល់យោបល់ ដោយសរសេរនៅក្នុង ប្រអប់ 'comment' ខាងក្រោម។ សូមចុចលើពាក្យ 'comment' ប្រសិនបើ អ្នកមិនឃើញប្រអប់សម្រាប់សរសេរទេ។
លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានព្យាយាមសុំហ្វ្រេកង់ទូរទស្សន៍ និងវិទ្យុុជាយូរមកហើយប៉ុន្តែមិនបានសោះ ដោយលោករដ្ឋមន្ត្រីក្រសួងព័ត៌មានផ្អែកលើហេតុផលពីរគឺ៖
- គ្មានហ្វ្រេកង់ និង
- លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំគាំទ្រគណបក្សប្រឆាំង។
សំណួរ៖
- ហេតុអ្វីត្រូវទាមទារសុំបើកហ្វ្រេកង់បន្ថែមទៀត?
- តើលោកអ្នកយល់យ៉ាងណាចំពោះ ហេតុផលរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានច្រានចោលសំណើសុំរបស់លោក ម៉ម សូណង់ដូ ដោយផ្អែកលើហេតុផលពីរខាងលើ?
- លោកអ្នកយល់យ៉ាងណាចំពោះស្ថាននីយដែលមានស្រាប់នាពេលបច្ចុប្បន្ន? តើមានប៉ុណ្ណឹងគ្រប់គ្រាន់ទេ?
- ចំពោះលោកអ្នក តើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានសារសំខាន់កម្រិតណា?
- តើគួរធ្វើយ៉ាងណាដើម្បីជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ ផ្សាយព័ត៌មានគួរជាទីទុកចិត្ត អាចយកជាការបាន និងមានប្រយោជន៍ដល់ប្រជាជនខ្មែរ?
- ក្នុងនាមជាអ្នកទស្សនាទូរទស្សន៍ និងស្ដាប់វិទ្យុ តើលោកអ្នកចង់បាន ឬចង់ឲ្យមានប្រព័ន្ធផ្សព្វផ្សាយបែបណា?
ចំណាំ៖ លោកអ្នកអាចចូលរួមផ្ដល់យោបល់ ដោយសរសេរនៅក្នុង ប្រអប់ 'comment' ខាងក្រោម។ សូមចុចលើពាក្យ 'comment' ប្រសិនបើ អ្នកមិនឃើញប្រអប់សម្រាប់សរសេរទេ។
Cambodia is well known to the World under Hun Sen's Leadership
ការដឹកនាំរបស់លោក ហ៊ុន សែន កំពុងល្បីល្បាញលើឆាកអន្តរជាតិ
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ជាថ្ងៃដែលលោក ម៉ម សូណង់ដូ ប្រកាសថា លោក មិនដឹកនាំធ្វើបាតុកម្មទាមទារសុំ ប៉ុស្ដិ៍ទូរទស្សន៍ និងពង្រីកការផ្សាយវិទ្យុទៅកាន់ខេត្ត/តំបន់ដាច់ស្រយាលនោះទេ ប៉ុន្តែលោកថា ការធ្វើបាតុកម្មថ្ងៃទី៣១នេះ គឺប្រជាជនដែលស្រឡាញ់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងចង់ឲ្យមានការផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវ និងគ្មានលម្អៀង ជាអ្នកធ្វើដោយខ្លួនឯង លោកមិនពាក់ព័ន្ធទេ។
នៅថ្ងៃនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនបានព្យាយាមនាំគ្នាទៅទីលានប្រជាធិបតេយ្យ (ពេលនេះដូរឈ្មោះទៅទីលានផ្ដាច់ការ) ប៉ុន្តែត្រូវអាជ្ញាធររបស់លោក ហ៊ុន សែន បំបែកយ៉ាងសាហាវ បណ្ដាលឲ្យមានរបួសយ៉ាងតិច៤នាក់ មានបែកក្បាលដេរច្រើនថ្នេរម្នាក់ និងរបួសល្មម៣នាក់ និងចាប់បុរសពីរនាក់។
សូមអរគុណ @Roth Dany Chan's Video ខាងក្រុមនេះ។
ដោយហេតុដូច្នេះហើយ បានជាគេនិយាយថា ការដឹកនាំរបស់លោក ហ៊ុន សែន កំពុងល្បីល្បាញពេញពិភពលោក ព្រោះថា មានកាសែតល្បីៗជាច្រើនលើពិភពលោកកំពុងនាំគ្នាចាប់អារម្មណ៍និងផ្ដោតលើការចុះផ្សាយ និងចែករំលែកព័ត៌មានអំពីអំពើរបស់អាជ្ញាធរលោក ហ៊ុន សែន។
អ្នកកាសែតសហគមន៍ សូមដកស្រង់កាសែតអន្តរជាតិល្បីៗមួយចំនួនដែលបានផ្សាយព័ត៌មានដែលនាំឲ្យអាជ្ញាធរលោក ហ៊ុន សែន ល្បី៖
កាសែត AP៖ បានចុះផ្សាយអំពីសកម្មភាពបង្ក្រាបនេះ ដោយដាក់ចំណងជើងថា៖ Cambodia police beat protesters for TV license bid ដែលមានន័យថា ប៉ូលីសកម្ពុជាវាយដំប្រជាពលរដ្ឋដែលតវ៉ាសុំអាជ្ញាប័ណ្ណទូរទស្សន៍។
កាសែតរ៉យទ័រ (REUTERS)៖ ក៏បានចុះផ្សាយពាក់ព័ន្ធនឹងអំពើបង្ក្រាបនេះដែរ ដោយដាក់ចំណងជើងថា Cambodian police thwart opposition rally over TV license។
នៅមានកាសែតល្បីៗលើពិភពលោកជាច្រើនទៀតដែលកំពុងចាប់អារម្មណ៍ និងផ្សាយអំពីស្ថានការណ៍កម្ពុជា និងភាពល្បីល្បាញរបស់អាជ្ញាធរលោក ហ៊ុន សែន។

Subscribe to:
Posts (Atom)